ប្រទេស កម្ពុជា នាំចេញអង្ករ ជាង៣សែនតោន រយៈពេល១១ខែ ក្នុងឆ្នាំ២០១៤

ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៣៣៥.៩២៥ តោន ក្នុង​រយៈពេល ១១ ខែ នៃ​ឆ្នាំ​២០១៤ គឺ​បាន​កើនឡើង បើ​ប្រៀបធៀប ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដែល​នាំចេញ​បាន​ចំនួន ៣៣២.០៩៩  តោន ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ លេខាធិការដ្ឋាន​ច្រកចេញ​តែមួយ សម្រាប់​បំពេញបែបបទ នាំចេញ​អង្ករ​ជា​ផ្លូវការ បានអោយ​ដឺ​ង​កាលពី​ថ្ងៃ​អង្គារ​។​​គិត​ត្រឹមតែ​ខែវិច្ឆិកា​ប៉ុណ្ណោះ កម្ពុជា​បាន​នាំចេញ​អង្ករ បាន​ចំនួន ៣១.១៣៧ តោន រួមបញ្ចូល​ទាំង អង្ករ​ផ្ការំដួល ចំនួន ១៦.៨៦២ តោន ផងដែរ​។​​ក្នុងអំឡុងពេល ពី​ខែមករា ដល់​ខែវិច្ឆិកា កម្ពុជា បាន​នាំចេញ​អង្ករ ទៅកាន់​ប្រទេស​បារាំង មាន​ចំនួន  ៦១.៩៦៧ តោន ហើយ​ត្រូវបាន​តាម​ពីក្រោយ ដោយ​ប្រទេស​ប៉ូឡូញ ៥៣.១៥២ តោន ម៉ាឡេស៊ី ៣៩.២២២ តោន ចិន ៣០.៦៤៦ តោន និង​ហូ​ឡង់ ៣០.០៤៤ តោន ។​

​ ក្នុងចំណោម​ប្រទេស ចំនួន ៥៧ ផ្សេងទៀត ដែល​កម្ពុជា​បាន​នាំ​អង្ករ​ចេញ រួមមាន ប្រទេស​បែលហ្ស៊ិក មាន​ចំនួន ១៧.១៨០ តោន សាធារណរដ្ឋ​ឆែក ១២.២០៧ តោន អេ​ស្ប៉ា​ញ ១១.៣៦៨ តោន ចក្រភព​អង់គ្លេស ១១.០៩០ តោន និង​អាល្លឺម៉ង់ មាន ៩.២៩៥ តោន ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ថ្មីៗ​នេះ អង្ករ​រំដួល របស់​កម្ពុជា ទទួល​បានជា​អង្ករ​ល្អ​បំផុត របស់​ពិភពលោក សម្រាប់​ឆ្នាំ​២០១៤ ក្នុងអំឡុងពេល​សន្និសីទ អង្ករ​ពិភពលោក លើក​ទី​៦ នៅ​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា កន្លងទៅនេះ ផងដែរ​៕V/S

– See more at: http://www.cen.com.kh/local/